រឿង ប្រពន្ធសម្អប់
ហេតុការណ៍មួយ ធ្វើអោយខេមាទទួលបានការស្អប់ខ្ពើមពី ពិទូ ព្រោះគិតថានាងមានបំណងចាប់ខ្លួនធ្វើប្តី។ ពិទូបើទោះបីជាស្អប់ខេមាតែគេក៏មើលឃើញទង្វើរល្អៗរបស់ខេមា អារម្មណ៍ស្អប់ប្រែមកស្រឡាញ់ខ្លាំងទៅៗ ចំណែក ខេមាក៏ធ្វើខ្លួនជាប្រពន្ធល្អជាស្ត្រីមេផ្ទះចំណានម្នាក់។ សង្សារពិទូគឺនិរតីព្រោះតែនាងមិនអាចទទួលយកបានហើយខឹងចិត្តដែលខ្លួនឯងត្រូវចាញ់អ្នកបម្រើនៅក្នុងផ្ទះនាងក៏បានរកនឹកវិធីគ្រប់យ៉ាងដើម្បីបំបែកបំបាក់ពិទូនិងខេមា។ ពិទូដឹងខ្លួនច្បាស់ថាគេស្រលាញ់ខេមា ហើយមិនមែននិរតីទៀតទេតែក៏ត្រូវជ្រើសរើសនៅជាមួយនិរិតី។ និរតី ក្រោយមើលឃើញថាពិទូលែងស្រលាញ់នាងទៀត នាងក៏ព្រមអោយពិទូនិងខេមារស់នៅជាមួយគ្នាវិញ ចំណែកនាងចាកចេញទៅនៅបរទេស។ ពិទូ តាមរកខេមារហូតដល់បានជួបគ្នា ហើយព្រម រស់នៅជាមួយគ្នាជារៀងរហូតវិញ៕
- 2026
- English
- 12:00
- 9.5 IMDb
រឿងភាគខ្មែរ «លង់ស្នេហ៌ពូក្មេង»
រាជសីបានជួបអារីលើកដំបូងពេលដែលអារីអាយុ៩ឆ្នាំ កាលនោះគេជាប្រុសកម្លោះ អាយុ២១ឆ្នាំដែលកាន់ការងារខាងចងការប្រាក់ឈាមត្រជាក់តែងតែប្រើកម្លាំងបាយដាក់កូនបំណុលណាដែលរត់គេចពីការសងប្រាក់របស់គេ។ អារីជាកូនស្រីរបស់កូនបំណុលរបស់ រាជសីតែប៉ាម៉ាក់ពួកគេបានសម្លាប់ខ្លួនគេចពីបំណុលជាច្រើនរួមទាំងបំណុលដែលជំពាក់រាជសីដែរទើបរាជសីមិនដាច់ចិត្តទុកចោលព្រមយកនាងមកចិញ្ចឹមតែគេមិនបានចិញ្ចឹមផ្ទាល់ដៃទេតែក្រោយដឹងថាក្មេងនេះមានចរឹកកាចតែងតែចង់រត់គេចហើយមិនដែលស្តាប់បង្គាប់អ្នកណារាជសីក៏សម្រេចធ្វើជាអ្នកចិញ្ចឹមផ្ទាល់។ រាជសីទោះមិនសូវត្រូវធាតុជាមួយក្មេង ហើយតែងតែភ្លេចខ្លួនស្រែកឡូឡាដាក់ក្មេង តែគ្រប់ពេលគេឃើញខ្សែភ្នែកខ្មៅៗរបស់អារី គេក៏ចិត្តទន់ហើយព្យាយាមសម្របខ្លួនជាមួយនាង។ទំនាក់ទំនងរាជសីនិងអារីល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃហើយអារីស្រលាញ់គេខ្លាំងហៅគេថាប៉ាតូចៗ។ អារីមិនត្រឹមតែស្រលាញ់ រាជសីគឺនាងហួងហែងទៅតាមគ្រប់ជំហានមិនអោយស្រីណាចូលជិតរាជសីថែមទៀត។ នៅពេលអារីអាយុ១៧ឆ្នាំជាពេលដែលនាងដឹងខ្លួនថាស្រលាញ់រាជសីមិនមែនត្រឹមជាពូនិងក្មួយតែស្រលាញ់ចង់បានគេជាប្តីអារីតែងតែបង្ហាញអោយរាជសីឃើញថានាងស្រលាញ់ពីគេធ្វើអោយរាជសីព្យាយាមសាងជញ្ជាំងធំមិនអោយខ្លួនឯងឆ្លងដែនទៅបានជាមួយនាង។អារីបានដឹងរឿងដ៏សែនចុកចាប់មកថាមនុស្សប្រុសដែលចិញ្ចឹមនាងហើយនាងស្រលាញ់នេះជាដើមហេតុដែលធ្វើអោយប៉ាម៉ាក់នាងស្លាប់។អារីខឹងរាជសីខ្លាំងហើយរាជសីព្រោះមិនចង់អោយអារីស្រលាញ់ខ្លួនផងគេក៏បានចាក់បណ្តោយតាមនាងដោយមិនបកស្រាយអីទាំងអស់ អារីគេចខ្លួនចេញទៅនៅតាមខេត្ត តែនៅទីនោះមានកូនចៅរាជសីតាមមើលថែដូចគ្នា រាជសីព្យាយាមធ្វើខ្លួនមិនខ្វល់មានស្រីផ្សេងៗជាហូរហែដើម្បីតែអោយអារីកាត់ចិត្តពីគេ។ កន្លងទៅ៥ឆ្នាំ អារីនិងរាជសីបានជួបគ្នាជាថ្មីតែរាជសីព្យាយាមធ្វើជាមិនខ្វល់ចិត្តដាច់អារីដូច គ្នានាងព្យាយាមធ្វើខ្លួនឌឺដងផ្ចាញ់ផ្ចាលចូលខ្លួនមកនៅជិតរាជសីវិញ។ទំនាក់ទំនងពូក្មួយគេជួបគ្នាពេលនេះមិនសូវល្អទព្រោះម្នាក់ៗបង្ហាញពីការមិនចុះសម្រុងគ្នាឌឺដងគ្នាអោយឃើញ ច្បាស់ៗ។ ដោយរាជសីបានទាក់ទងស្រីម្នាក់អោយមកធ្វើជាអនាគតប្រពន្ធ ចំណែកអារីបាន ទាក់ទងមិត្តប្រុសម្នាក់ដែរ។ទោះជាពួកគេឌឺដងគ្នាមិនត្រូវគ្នាដូចមុន តែអារីដឹងច្បាស់ថានាង នៅតែស្រលាញ់ប៉ាតូចហើយប៉ាតូចក៏ដឹងច្បាស់ថាគេស្រលាញ់អារីតាំងពីអាយុ១៧ឆ្នាំមកម្លេះតែគេមិនអាចស្រលាញ់បានព្រោះតែពាក្យថាអ្នកចិញ្ចឹមបីបាច់នាងតាំងពីតូចមក។ទាំងអារីនិងរាជសីខឹងប្រចណ្ឌគ្រប់ពេលពេលណាដែលគិតដល់រូបភាពដែលមនុស្សខ្លួនស្រលាញ់នៅក្បែរអ្នកផ្សេង។ តែអារីជាអ្នកទប់ចិត្តមិនបាន បានតាមញ៉ែ តាមប្រកាសប្រាប់គេគ្រប់ គ្នាថាស្រលាញ់រាជសី។អារីព្យាយាមទម្លុះជញ្ជាំងដែលរាជសីសាងមកជាយូរដើម្បីបាននៅជាមួយគ្នាថែមទៀត។រាជសីព្រោះតែមិនចង់រត់គេចពីអារម្មណ៍ខ្លួនឯងគេក៏ព្រមកាន់ដៃអារីដើរទៅមុខជាមួយគ្នាទោះជាគន្លាតអាយុខុសគ្នា១២ឆ្នាំក៏ដោយ។
- 2026
- English
រឿង ម៉ាក់ក្មេងជំទាវតូច
សុខៗអតីតសង្សារចាស់បានមករៀបការជាមួយប៉ាហើយក្លាយជាម្តាយចុងរបស់ខ្លួនថែមទៀត ចេនកាន់តែតក់ស្លុតទទួលយកមិនបាន។ តែអ្វីដែលរិតតែទទួលយកមិនបាន គឺនៅថ្ងៃរៀបការរបស់លោកប៉ាក៏ជាថ្ងៃចុងក្រោយដែលប៉ាមានជីវិតនៅលើផែនដីដោយធ្លាក់ពីលើអាគារវាជារឿងចៃដន្យឬក៏មានអ្នកណារៀបចំឡើង។អេតាស៊ីវិលរបស់ប៉ាក៏បានចុះជាមួយផាលីនរួចរាល់ដូចគ្នាទ្រព្យសម្បត្តិក៏គាត់បានធ្វើការបែងចែកអោយចេននិងផាលីនពាក់កណ្តាលដូចគ្នា។ចេនគិតថានេះជាគម្រោងការរបស់ផាលីនច្បាស់ណាស់ព្រោះនាងចង់បានទ្រព្យរបស់ប៉ាគេ។ចេនខឹងមិនពេញចិត្តនឹងផាលីនខ្លាំងតែក៏គ្មានភស្តុតាងអីដើម្បីចាប់នាងបាន។ ចំណែកផាលីនបានដឹងខ្លួនឯងច្បាស់ថាការដែលនាងរៀបការជាមួយលោកមនោគឺ គ្រាន់តែជាការបាំងមុខប៉ុណ្ណោះ លោកមនោអានិតស្រលាញ់នាងជួយជ្រុំជ្រែងនាងរហូតមក អោយធ្វើការនៅក្នុងសណ្ឋាគារនិងជួយម្តាយព្យាបាលជម្ងឺ ទើបនាងជ្រើសរើសយកការរៀប ការជាមួយគាត់ជាការសងគុណវិញ។ តែចេនមិនបានដឹងរឿងទេ គេគិតមករហូតថាផាលីន ជាមនុស្សស្រីមុខលុយដើម្បីតែមានបានអាចរៀបការជាមួយប្រុសចំណាស់ឪបាន។តែទោះចេន មិនពេញចិត្តក៏គេគ្មានជម្រើសព្រោះពេលនេះផាលីនមានឈ្មោះជាម៉ាក់ទី២ មានងារ ជាជំទាវតូចទៅហើយ។ ផាលីនបញ្ចេញឬទិ្ធអោយចេនបានឃើញថាគេត្រូវធ្វើការងារ នាង បង្រៀនចេនធ្វើការងារ កែប្រែចេនពីមនុស្សប្រុសដែលគិតតែពីរឿងសប្បាយ ស្រីញី មិន គិតពីការងារមកជាមនុស្សប្រុសពូកែរឿងការងារវិញ។រឿងរ៉ាវស្នេហាកាលពីអតីតកាលក៏ចាប់ផ្តើមកើតឡើងជាថ្មីម្តងទៀតរវាងអ្នកដែលមានឈ្មោះថាកូនចុងនិងម្តាយចុង៕
- 2026
- English
រឿងភាគខ្មែរ «មាចាញ់ស្នេហ៌»
ពីមនុស្សម្នាក់ដែលស្អប់ស្ទើរមួយជីវិតប្រែមកជាស្រលាញ់ពេញមួយជីវិតទៅវិញ ព្រោះតែការយល់ច្រលំដែលមានតាំងពីតូចមកដល់ធំ បណ្តាលចិត្តទេពអោយស្អប់ សុគន្ធដែលជាអ្នកបម្រើនៅផ្ទះយ៉ាងខ្លាំង។ទេពក្រោយត្រឡប់មកពីបរទេសវិញក៏បានតាំងចិត្តរួចជាស្រេចក្នុងការតាមធ្វើបាបនិងសងសឹកសុគន្ធអោយសមនឹងពេលវេលាដែលគេត្រូវបញ្ចូនខ្លួនទៅបរទេស។ ទេពតាមធ្វើបាបសុគន្ធមិនឈប់មិនឈរតាមគម្រាម មើលងាយ និង ចាប់អោយធ្វើជាអ្នកបម្រើថែមទៀត បើទោះជាសមាជិកគ្រួសារផ្សេងទៀត សុំអង្វរ អោយ ដោះលែងសុគន្ធយ៉ាងណាក៏គេមិនព្រម។ ទេពធ្វើបាបសុគន្ធពីមួយថ្ងៃទៅមួយថ្ងៃ គេក៏ចាប់ ផ្តើមភ័យខ្លាចនឹងខ្លួនឯងព្រោះគេបានដឹងច្បាស់ថាពេលនេះគេលង់ស្រលាញ់សុគន្ធទៅហើយតែគេយកការធ្វើបាបមកបិទបាំងអារម្មណ៍មួយនេះ អារម្មណ៍ហួងហែងអារម្មណ៍ប្រចណ្ឌ មានពេញនៅក្នុងចិត្តទេពរហូតដល់គេជ្រុលខ្លួនធ្វើបាបសុគន្ធបានសម្រេចហើយគេត្រូវទទួលខុសត្រូវដោយការរៀបការ បើទោះជាសុគន្ធមិនព្រមក៏ទេពមិនខ្វល់ ព្រោះគេគិតថាការ រៀបការនឹងធ្វើអោយគេអាចធ្វើបាបសុគន្ធបានងាយស្រួល តែខុសពីការគិត អារម្មណ៍ ខឹងស្អប់របស់ទេពមានលើសុគន្ធត្រូវបានកាត់បន្ថយដោយសារតែទង្វើរល្អនិងការយល់ចិត្តទុកដាក់ក្នុងជាប្រពន្ធមកលើគេសុគន្ធថែមទាំងការពារគេចេញពីគ្រោះថ្នាក់ជាច្រើនលើកទៀត ទើបទេពដឹងថាកន្លែងមកគេអាចយល់ច្រលំលើសុគន្ធ។ ទេពព្យាយាមកុហកខ្លួនឯង ថាគេមិនបានស្រលាញ់ តែគេក៏ព្រមចុះចាញ់នឹងសុគន្ធដោយមិនដឹងខ្លួន ទេពចាប់ផ្តើម ស្រលាញ់ខ្លាចបាត់បង់សុគន្ធ លែងខ្វល់ពីការសងសឹកទៀត។ ឥទ្ធិពលអំពើរល្អរបស់សុគន្ធ បានធ្វើអោយទេពលង់ស្រលាញ់លែងខ្វល់ពីអតីតកាលរួចព្រមលះបង់ការសងសឹកមកសាងស្នេហាជាមួយសុគន្ធ ដូចទសកណ្ឌរំងាប់ចិត្តលែងខឹងច្រលោត ឆេវឆាវ កែប្រែខ្លួនក្លាយ ជាក្រុងរាពណ៌រិញដូចគ្នា៕
- 2026
- English