• Khmer Drama

រឿងភាគខ្មែរ «លង់ស្នេហ៌ពូក្មេង»

រាជសីបានជួបអារីលើកដំបូងពេលដែលអារីអាយុ៩ឆ្នាំ កាលនោះគេជាប្រុសកម្លោះ អាយុ២១ឆ្នាំដែលកាន់ការងារខាងចងការប្រាក់ឈាមត្រជាក់តែងតែប្រើកម្លាំងបាយដាក់កូនបំណុលណាដែលរត់គេចពីការសងប្រាក់របស់គេ។ អារីជាកូនស្រីរបស់កូនបំណុលរបស់ រាជសីតែប៉ាម៉ាក់ពួកគេបានសម្លាប់ខ្លួនគេចពីបំណុលជាច្រើនរួមទាំងបំណុលដែលជំពាក់រាជសីដែរទើបរាជសីមិនដាច់ចិត្តទុកចោលព្រមយកនាងមកចិញ្ចឹមតែគេមិនបានចិញ្ចឹមផ្ទាល់ដៃទេតែក្រោយដឹងថាក្មេងនេះមានចរឹកកាចតែងតែចង់រត់គេចហើយមិនដែលស្តាប់បង្គាប់អ្នកណារាជសីក៏សម្រេចធ្វើជាអ្នកចិញ្ចឹមផ្ទាល់។ រាជសីទោះមិនសូវត្រូវធាតុជាមួយក្មេង ហើយតែងតែភ្លេចខ្លួនស្រែកឡូឡាដាក់ក្មេង តែគ្រប់ពេលគេឃើញខ្សែភ្នែកខ្មៅៗរបស់អារី គេក៏ចិត្តទន់ហើយព្យាយាមសម្របខ្លួនជាមួយនាង។ទំនាក់ទំនងរាជសីនិងអារីល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃហើយអារីស្រលាញ់គេខ្លាំងហៅគេថាប៉ាតូចៗ។ អារីមិនត្រឹមតែស្រលាញ់ រាជសីគឺនាងហួងហែងទៅតាមគ្រប់ជំហានមិនអោយស្រីណាចូលជិតរាជសីថែមទៀត។ នៅពេលអារីអាយុ១៧ឆ្នាំជាពេលដែលនាងដឹងខ្លួនថាស្រលាញ់រាជសីមិនមែនត្រឹមជាពូនិងក្មួយតែស្រលាញ់ចង់បានគេជាប្តីអារីតែងតែបង្ហាញអោយរាជសីឃើញថានាងស្រលាញ់ពីគេធ្វើអោយរាជសីព្យាយាមសាងជញ្ជាំងធំមិនអោយខ្លួនឯងឆ្លងដែនទៅបានជាមួយនាង។អារីបានដឹងរឿងដ៏សែនចុកចាប់មកថាមនុស្សប្រុសដែលចិញ្ចឹមនាងហើយនាងស្រលាញ់នេះជាដើមហេតុដែលធ្វើអោយប៉ាម៉ាក់នាងស្លាប់។អារីខឹងរាជសីខ្លាំងហើយរាជសីព្រោះមិនចង់អោយអារីស្រលាញ់ខ្លួនផងគេក៏បានចាក់បណ្តោយតាមនាងដោយមិនបកស្រាយអីទាំងអស់ អារីគេចខ្លួនចេញទៅនៅតាមខេត្ត តែនៅទីនោះមានកូនចៅរាជសីតាមមើលថែដូចគ្នា រាជសីព្យាយាមធ្វើខ្លួនមិនខ្វល់មានស្រីផ្សេងៗជាហូរហែដើម្បីតែអោយអារីកាត់ចិត្តពីគេ។ កន្លងទៅ៥ឆ្នាំ អារីនិងរាជសីបានជួបគ្នាជាថ្មីតែរាជសីព្យាយាមធ្វើជាមិនខ្វល់ចិត្តដាច់អារីដូច គ្នានាងព្យាយាមធ្វើខ្លួនឌឺដងផ្ចាញ់ផ្ចាលចូលខ្លួនមកនៅជិតរាជសីវិញ។ទំនាក់ទំនងពូក្មួយគេជួបគ្នាពេលនេះមិនសូវល្អទព្រោះម្នាក់ៗបង្ហាញពីការមិនចុះសម្រុងគ្នាឌឺដងគ្នាអោយឃើញ ច្បាស់ៗ។ ដោយរាជសីបានទាក់ទងស្រីម្នាក់អោយមកធ្វើជាអនាគតប្រពន្ធ ចំណែកអារីបាន ទាក់ទងមិត្តប្រុសម្នាក់ដែរ។ទោះជាពួកគេឌឺដងគ្នាមិនត្រូវគ្នាដូចមុន តែអារីដឹងច្បាស់ថានាង នៅតែស្រលាញ់ប៉ាតូចហើយប៉ាតូចក៏ដឹងច្បាស់ថាគេស្រលាញ់អារីតាំងពីអាយុ១៧ឆ្នាំមកម្លេះតែគេមិនអាចស្រលាញ់បានព្រោះតែពាក្យថាអ្នកចិញ្ចឹមបីបាច់នាងតាំងពីតូចមក។ទាំងអារីនិងរាជសីខឹងប្រចណ្ឌគ្រប់ពេលពេលណាដែលគិតដល់រូបភាពដែលមនុស្សខ្លួនស្រលាញ់នៅក្បែរអ្នកផ្សេង។ តែអារីជាអ្នកទប់ចិត្តមិនបាន បានតាមញ៉ែ តាមប្រកាសប្រាប់គេគ្រប់ គ្នាថាស្រលាញ់រាជសី។អារីព្យាយាមទម្លុះជញ្ជាំងដែលរាជសីសាងមកជាយូរដើម្បីបាននៅជាមួយគ្នាថែមទៀត។រាជសីព្រោះតែមិនចង់រត់គេចពីអារម្មណ៍ខ្លួនឯងគេក៏ព្រមកាន់ដៃអារីដើរទៅមុខជាមួយគ្នាទោះជាគន្លាតអាយុខុសគ្នា១២ឆ្នាំក៏ដោយ។

  • 2026
  • English
  • --
  • movie image
    រឿង «លង់ស្នេហ៍ពូក្មេង» ភាគទី០១
    • E1
    • --
    • 15th January 2026

    មនុស្សធំចង់ធ្វើបា.បក្មេង ប្រយ័ត្នត្រូវបានគេវាស់កម្ពស់ណាចៅហ្វាយ😉😁  

    View More Info
  • movie image
    រឿង «លង់ស្នេហ៍ពូក្មេង» ភាគទី០២
    • E2
    • --
    • 15th January 2026

    ពេលខ្លះ យកចៅហ្វាយធ្វើជាពួកម៉ាកនឹងគ្នា អារម្មណ៍ល្អណាស់😍🥰  

    View More Info
  • movie image
    រឿង «លង់ស្នេហ៍ពូក្មេង» ភាគទី០៣
    • E3
    • --
    • 15th January 2026

    ជាក្មេងល្អ ហាមតមាត់ជាមួយមនុស្សចាស់ ទុកអោយមនុស្សចាស់តមាត់ដាក់គ្នាបាន😆  

    View More Info
  • movie image
    រឿង «លង់ស្នេហ៍ពូក្មេង» ភាគទី០៤
    • E4
    • --
    • 15th January 2026

    អារី យល់ដឹងច្រើនណាស់ សូម្បីរឿងមួយនេះក៏ដឹងដែរ😍🥰  

    View More Info
  • movie image
    រឿង «លង់ស្នេហ៍ពូក្មេង» ភាគទី០៥
    • E5
    • --
    • 15th January 2026

    អារី ធំពេញក្រមុំហើយ... cute គួរអោយស្រឡាញ់ ប៉ុន្តែក្បាលរឹង🥰😁  

    View More Info
More Like This
movie-card
  • Khmer Drama
រឿង ប្រពន្ធសម្អប់
12 hrs 00 min
english
movie-card
  • Khmer Drama
សង្គ្រាមជីវិត អតីតភរិយា War of late wife
0 hrs 45 min
khmer
movie-card
  • Khmer Drama
រឿង ម៉ាក់ក្មេងជំទាវតូច
--
english
movie-card
  • Khmer Drama
រឿងភាគខ្មែរ «មាចាញ់ស្នេហ៌»
--
english
movie-card
  • Khmer Drama
រឿង ស្នេហ៌ប្រែវាសនា
--
khmer
movie-card
  • Khmer Drama
new TV Drama 8PM
--
khmer